អង្ករ​កម្ពុជា​នាំចេញ​ច្រើនជាងគេ​គឺ​ទៅ​បារាំង​ជាមួយនឹង​បរិមាណ​ប្រមាណ​ជា​៤៨.៨៧៧​តោន​ ​

cambodia-rice-01ភ្នំពេញ: នៅក្នុង​រយៈពេល​៨ ខែ​ដើម ឆ្នាំ​២០១៤​នេះ ប្រទេស​ដែលជា អតិថិជន​អង្ករ​កម្ពុជា​ច្រើនជាងគេ គឺ បារាំង ដែល​បាន​ទិញ​អង្ករ​ពី​ប្រទេស កម្ពុ​ជាមាន​បរិមាណ​ស​រុ​បប្រមាណ ជា​៤៨.៨៧៧​តោន​។​
​    ​យោងទៅតាម​របាយការណ៍ របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង នេសាទ ដែល​បាន​ផ្សព្វផ្សាយ​កាលពី ពេល​ថ្មីៗ​កន្លងទៅនេះ បានឱ្យដឹងថា ក្រៅពី​ប្រទេស​បារាំង ប្រទេស​ដែលជា អតិថិជន​អង្ករ​កម្ពុ​ជាទី​ពីរ គឺ​ប៉ូឡូញ ដែលមាន​ប្រមាណ​ជា​៤៣.៨២៩​តោន ហើយ​ប្រទេស​ម៉ាឡេស៊ី គឺ​ឈរ​នៅ លំដាប់​ទី​បី​ដែលមាន​បរិមាណ​ប្រមាណ ជា​២១.៧៧៣​តោន​។​

​    ​ប្រភព​ដដែល​បាន​បន្ដទៀតថា នៅក្នុង​រយៈពេល​៨​ខែ​នេះ កម្ពុជា នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចំនួន ទាំងអស់​៥៥​ប្រទេស​មាននៅ​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក​និង​អាមេរិក​ខ្លះ​ផងដែរ​។​
​    ​ប្រភព​ដដែល​បានឱ្យដឹងថា នៅ ក្នុង​រង្វង់​៨​ខែ​ឆ្នាំ​២០១៤​នេះ កម្ពុជា​នាំ ចេញ​អង្ករ​បាន​ចំនួន​ប្រមាណ​ជា​២៣៣.៨៥៩​តោន គឺមាន​ការ​ថយ ចុះ​ប្រមាណ​ជា​ចំនួន​២.៨៦៩​តោន ធៀប នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ ២០១៣ ទោះបីជា​បរិមាណ​នៃ​ការនាំ ចេញ​នៅក្នុង​ខែសីហា​កន្លងទៅ​មាន ការកើនឡើង​ប្រមាណ​ជា​១៤៣​តោន ក៏ដោយ​។​

​    ​ប្រភព​ដដែល​បានឱ្យដឹងថា នៅ ក្នុង​រយៈពេល​៨​ខែ​នេះ ក្រុមហ៊ុន​ដែល នាំ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ទាំង​៥៥ នេះ គឺមាន​ទាំងអស់​៧៤​ក្រុមហ៊ុន ដោយ នៅ​ក្នុងនោះ​ក្រុមហ៊ុន​ដែល​នាំចេញ ច្រើនជាងគេ គឺ​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត ក្រុមហ៊ុន​ទី​ពីរ គឺ​ក្រុមហ៊ុន​អាម​រូ​និង ក្រុមហ៊ុន​ទី​បី​ធំៗ​គឺ​ក្រុមហ៊ុន​ហ្គោ​ន​ដិ​ន​រ៉ា​យ​។​
​    ​បើទោះបីជា​បរិមាណ​នៃ​ការ នាំចេញ​អង្ករ​កម្ពុជា មានការ​ថយចុះ ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅ តែមាន​សុទិដ្ឋិនិយម​នឹង​ការរំពឹងទុក ថា​នឹង​អាច​នាំចេញ​នៅ​ឆ្នាំ​២០១៥​ខាង មុខ​នេះ​បាន​១​លាន​ដុល្លារ​ដដែល ។​

​    ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង នេសាទ​បានឱ្យដឹងថា ក្រសួង​និង​ស្ថាប័ន ពាក់ព័ន្ធ​កំពុងតែបន្ដ​ការខិតខំ​ផ្សព្វផ្សាយ​ដល់​គ្រប់​ដៃគូ​ទាំងអស់ រួមទាំង វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការនាំចេញ អង្ករ​ដែលមាន​គុណភាព​ខ្ពស់​និង​មធ្យម ឱ្យបាន​តាម​គោលដៅ ។​
​    ​ប្រភព​ដដែល​បាន​បន្ដទៀតថា ក្រសួង​ក៏​នឹង​ជំរុញ​ការងារ​បង្កបង្កើន ផល​ស្រូវវស្សា​ឱ្យបាន​ទាន់ពេលវេលា តាម​ផែនការ​ដែលមាន​គ្រោងទុក ។​
​    ​ប្រភេទ​អង្ករ​កម្ពុជា​ដែលមាន ទីផ្សារ​ធំ​បំផុត​នៅក្នុង​ការនាំចេញ​គឺ ប្រភេទ​អង្ករ​ក្រអូប​ចម្រុះ អង្ករ​ដែល នាំចេញ​លំដាប់​ទី​ពីរ គឺ​អង្ករ​ក្រអូប​នាង ម្លិះ​បន្ទាប់មក​គឺ​អង្ករ​ក្រអូប​សូ​ម៉ាលី​៕ ពិស្ដារ​

Source : http://www.rasmeinews.com/local_news/detail?class=economic&news=NjRhZDc5NT&page=20#.VCy-LldwHcs